ពត៌មានសង្គម

មិនធម្មតា! កម្ពុជាមានការដ្ឋានចម្រាញ់រ៉ែមាសដ៏ធំ ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រុមហ៊ុន​ Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី បានបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់ «រ៉ែមាស» នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០២១មក។ គម្រោងនេះ បានដំណើរការក្រោមដើមទុន ១២០លានដុល្លារ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ Renaissance Minerals (Cambodia) Limited បានផលិតមាស រហូតដល់ ១៣ ៧២០.៩ គីឡូក្រាម។

បច្ចុប្បន្ន ការដ្ឋាននេះ មានបុគ្គលិកបម្រើការងារប្រមាណ៣០០នាក់ ភាគច្រើនជាជនជាតិខ្មែរ។ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស»របស់ក្រុមហ៊ុននេះ គឺជាលក្ខណៈឧស្សាហកម្មលើកដំបូង របស់កម្ពុជា។

ដោយឡែក ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ក៏កំពុងសិក្សាពីលទ្ធភាពក្នុងការរុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ៕ ប្រភព៖ ថ្មីៗ

No photo description available.

No photo description available.

May be an image of text

May be an image of oil refinery

LEAVE A RESPONSE

Your email address will not be published. Required fields are marked *