ពត៌មានសង្គម

វីដេអូស្តែងៗ មុននេះបន្តិច នៅប្រទេសថៃ ជួបគ្រោះរញ្ជួយដី ៧.៧ រ៉ិចទ័រ

មុននេះបន្តិច ទីក្រុងបាងកក ប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បង្កឱ្យអគារជាច្រើនរញ្ជួយដីយោលយោគ មនុស្សរត់ប្រសាចគួរឱ្យរន្ធត់បំផុត។

Photo: Khaosod

តាមភ្នាក់ងារជំនាញខាងភូមិសាស្ត្រ GFZ របស់អាល្លឺម៉ង់បានឱ្យដឹងថា គ្រោះរញ្ជួយដីទាំងកណ្ដាលថ្ងៃត្រង់នេះដែរមានជម្រៅ ១០ គីឡូម៉ែត្រ ជាមួយចំណុចកណ្ដាលស្ថិតនៅប្រទេសមីយ៉ាន់ម៉ា នេះបើតាមរបាយការណ៍បឋម។ ចំពោះទំហំនៃការខូចខាត និង អ្នករងរបួសឬស្លាប់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

Photo: Khaosod

គួរបញ្ជាក់ថា ទីក្រុងបាងកកមានមនុស្សរស់នៅជាង ១៧ លាននាក់ ដោយភាគច្រើនរស់នៅអាផាតមិនខ្ពស់ៗ។ អ្វីដែលគួរឱ្យស្លុតជាងនេះនោះ គ្រោះរញ្ជួយដីនេះដែរមានកម្លាំងខ្លាំងរហូតអាចឱ្យទឹកបែកខ្ជាយចេញពីអាងនៃអគារខ្ពស់ៗនៅកណ្ដាលក្រុងបាងកក។ ជាមួយគ្នានោះដែរ មនុស្សក្នុងអគារខ្ពស់ៗជាច្រើន ត្រូវបានជំរុញជម្លៀសចេញពីអគារភ្លាមៗ ខណៈអគារទាំងនោះត្រូវបានរញ្ជួយខ្លាំងក្នុងគ្រោះធម្មជាតិដ៏ខ្លាំងក្លា និង កម្រមួយនេះ៕

Photo: Khaosod
Photo: Khaosod

ប្រភព៖ AP News

សូមទស្ស​នវីដេអូខាងក្រោម

LEAVE A RESPONSE

Your email address will not be published. Required fields are marked *